Saturday, September 14, 2019

Useful Tips for Choosing the Right Major at University


គន្លឹះសំខាន់ៗធ្វើឲ្យអ្នកជោគជ័យក្នុងការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ 

             បញ្ហាប្រឈមរបស់សិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ធំបំផុតនោះគឺ ការជ្រើសរើស​ជំនាញ​នៅ​សាកលវិទ្យាល័យបែបណាទើបទទួលបានលទ្ធផលផ្លែផ្កាល្អនៅពេលរៀនចប់។   

ខាងក្រោមនេះជាគន្លឹះសំខាន់ៗក្នុងការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ៖ 

១. សមត្ថភាព

សមត្ថភាពរបស់អ្នកជារឿងទី១ដែលត្រូវមើល។ ដូចនេះត្រូវសួរខ្លួនឯងថា តើខ្ញុំពូកែមុខវិជ្ជាអ្វីខ្លះ និងខ្សោយមុខវិជ្ជាអ្វី? ឧទាហរណ៍៖ អ្នកពូកែគណិតវិទ្យា និងរូបវិទ្យា។ ដូចនេះជំនាញដែលអ្នកអាចជ្រើសរើសនៅសាកលវិទ្យាល័យគួរតែ ជំនាញវិស្វករ វិទ្យាសាស្ត្រសេដ្ឋកិច្ច គណនេយ្យ និងហិរញ្ញវត្ថុ ជាដើម។

២. ចំណង់ចំណូលចិត្តរបស់អ្នក

    ទន្ទឹមនឹងដឹងពីមុខវិជ្ជាដែលអ្នកពូកែ អ្វីដែលត្រូវធ្វើបន្តនោះគឺចំណង់ចំណូលចិត្តរបស់អ្នក។ ចូរបន្តសួរខ្លួនឯងថា តើខ្ញុំចូលចិត្ត និងចង់ធ្វើអ្វីជាងគេនៅពេលរៀនចប់? ឧទាហរណ៍៖ បើអ្នកចូលចិត្តគ្រប់គ្រង និងដឹកនាំអ្នកដទៃ អ្នកគួរតែរៀនជំនាញ (គ្រប់គ្រង, គ្រប់គ្រងអាជីវកម្ម, រដ្ឋបាលសាធារណៈ) ។

៣. ទីផ្សារការងារបច្ចុប្បន្ន និងថ្ងៃអនាគត

         អ្នកក៏មិនអាចមើលរំលងពី ទីផ្សារការងារបច្ចុប្បន្ន និងថ្ងៃអនាគតបានដែរ នៅពេលធ្វើ​ការ​ពិចារណា​​​ក្នុងការជ្រើសរើសជំនាញដែលសមស្របមួយ ព្រោះថាទីផ្សារការងារជារឿងចាំបាច់បំផុត​សម្រាប់និស្សិតគ្រប់រូប ដើម្បីទទួលបានការងារមួយដែលល្អប្រសើរពេលកំពុងបន្តការសិក្សា រឺពេលរៀនចប់។



Thank you for reading! BEST OF LUCK TO YOU.

No comments:

Post a Comment

Search This Blog